• Image

ពិព័រណ៍ការងារ ខេត្ដបាត់ដំបង ២០១៨

ថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៨

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដល់ មន្ទីរ ស្ថាប័ន និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ សិស្ស និសិ្សត និងសាធារណជនមេត្តាជ្រាបថា តាមរយៈកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) សាលាខេត្តបាត់ដំបង និងផ្ដល់ការគាំទ្រដោយអង្គការអភិវឌ្ឍ (FINN CHURCH) ក្រសួងនឹងរៀបចំពិព័រណ៍ការងារខេត្តបាត់ដំបង ឆ្នាំ២០១៨ (Provincial Career Fair 2018) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ១៨:០០ នាទីល្ងាច នៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ព្រឹត្តិការណ៍ការងារដ៏ធំជាងគេបំផុតនៅខេត្តបាត់ដំបងលើកទី១នេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

បង្កើតជាវេទិកាជួបជុំគ្នានៅមួយកន្លែងដោយងាយស្រួល សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារធ្វើ ធ្វើការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ។
និយោជកអាចធ្វើការផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីទាក់ទាញអ្នកស្វែងរកការងារធ្វើដែលមានសមត្ថភាព។
អ្នកស្វែងរកការងារធ្វើអាចដាក់ពាក្យរកការងារនៅនឹងកន្លែងផ្ទាល់ព្រមទាំងទទួលបានព័ត៌មានអំពីឱកាសការងារនាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងឱកាសក្នុងការអភិវឌ្ឍជំនាញនានា។
អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលអាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ។
ផ្ដល់វេទិកាសម្រាប់បង្កើតបណ្ដាញទំនាក់ទំនងផ្នែកធនធានមនុស្ស។

កម្មវិធី

ថ្ងៃទី១ - ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨


  •   ចុះឈ្មោះ និងការអញ្ជើញដល់របស់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
    ០៧:៣០-០៨:៣០
  •   ការអញ្ជើញមកដល់របស់គណៈអធិបតី
              - ចាប់ផ្តើមកម្មវិធី
              - គោរពទង់ជាតិ
    ០៨:៣០-០៨:៤៥

  •   សុន្ទរកថាស្វាគមន៍ដោយ លោកស្រី Saara Lehmuskoski នាយកប្រចាំប្រទេសនៃអង្គការ Finn Church Aid
    ០៨:៤៥-០៩:០០
  •   សុន្ទរកថាស្វាគមន៍ដោយតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (UYFC)
    ០៩:០០-០៩:១៥
  •   សុន្ទរកថាស្វាគមន៍ដោយ លោក ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ
    ០៩:១៥-០៩:៤៥
  •   សុន្ទរកថាបើកពិព័រណ៍ការងារខេត្តបាត់ដំបងឆ្នាំ២០១៨ ដោយ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាល​ខេត្តបាត់ដំបង
    ៩:៤៥-១០:៤៥

  •   ពិធីកាត់ខ្សែបូ និងការទស្សនាបញ្ជរដោយគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
    ១០:៤៥-១១:០០
  •   ដំណើរនិវត្តន៍របស់គណៈអធិបតី
    ១១:០០
  •   ចុះឈ្មោះអ្នកចូលរួម
    ១៣:៣០-១៤:០០
  •   បទបង្ហាញសី្តពី “ការណែនាំអំពីមុខជំនាញ”
              - វាគ្មិន: Ms. Lina Pälväjärvi ជា Volunteer Teacher without Borders (Finland)
    ១៤:០០-១៤:៤៥

  • បទបង្ហាញសី្តពី “ការតម្រង់ទិសមុខជំនាញសិក្សា”
              - វាគ្មិន: Mr. Taing Sophia ជា Vice-Chief of Vocational Orientation Department Under Ministry of Education Youth and Sport
    ១៤:៤៥-១៥:៣០
ថ្ងៃទី២ - ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨


  •   ចុះឈ្មោះអ្នកចូលរួម
    ៧:៣០-៨:០០
  •   បទបង្ហាញស្តីពី “សេវាការងារ និងព័ត៌មានទីផ្សារការងារ”
              - វាគ្មិន: លោកស្រី ស៊ិប ស៊ីសូលី ប្រធានមជ្ឈមណ្ឌលការងារខេត្តបាត់ដំបង
    ៨:០០-៨:១៥

  •   បទបង្ហាញសី្តពី “ការត្រៀមលក្ខណសម្បត្តិទទួលបានឱកាសការងាររបស់ក្រុមហ៊ុន Cambodia Beverage Company Ltd (CoCa-CoLa)”
              - វាគ្មិន: Mr. Seng Vichet HR Director (CoCa-CoLa)
    ៨:១៥-៨:៤៥

  •   សម្រាកពិសាអាហារសម្រន់
    ៨:៤៥-៩:០០
  •   បទបង្ហាញសី្តពី “ការត្រៀមលក្ខណសម្បត្តិទទួលបានឱកាសការងាររបស់ឥណទានពលរដ្ឋរុងរឿង”
              - វាគ្មិន: លោក សូ បញ្ញា ប្រធានសាខាឥណនទានពលរដ្ឋរុងរឿង
    ៩:០០-៩:៣០

  •   ចុះឈ្មោះអ្នកចូលរួម
    ១៣:៣០-១៤:០០
  •   បទបង្ហាញស្តីពី “សេវាការងារ និងព័ត៌មានទីផ្សារការងារ”
              - វាគ្មិន: លោកស្រី ស៊ិប ស៊ីសូលី ប្រធានមជ្ឈមណ្ឌលការងារខេត្តបាត់ដំបង
    ១៤:០០-១៤:១៥

  •   បទបង្ហាញសី្តពី “ការត្រៀមលក្ខណសម្បត្តិទទួលបានឱកាសការងាររបស់ធនាគារស្ថាបនា”
              - វាគ្មិន: លោកស្រី ជា វណ្ណា ប្រធានផ្នែកធនធានមុស្សធនាគារស្ថាបនា
    ១៤:១៥-១៤:៤៥

  •   សម្រាកពិសាអាហារសម្រន់
    ១៤:៤៥-១៥:០០
  •   បទបង្ហាញសី្តពី “ការត្រៀមលក្ខណសម្បត្តិទទួលបានឱកាសការងាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ភីអិលស៊ី”
              - វាគ្មិន: លោកស្រី Vorng Vannary ជា Senior Recrutment and Selected (AMK)
    ១៥:០០-១៥:៣០

  •   បញ្ចប់កម្មវិធី
    ១៥:៣០
Background

វាគ្មិន

Pic
Ms. Lina Pälväjärvi
Volunteer Teacher without Borders
Pic
លោកស្រី ស៊ិប ស៊ីសូលី
ប្រធានមជ្ឈមណ្ឌលការងារខេត្តបាត់ដំបង
Pic
លោកស្រី ជា វណ្ណា
ប្រធានផ្នែកធនធានមុស្សធនាគារស្ថាបនា
Pic
លោក សូ បញ្ញា
ប្រធានសាខាឥណនទានពលរដ្ឋរុងរឿង
Pic
Ms. Vannary Vorng
Senior Recrutment and Selected (AMK)
Pic
Mr. Seng Vichet
HR Director (CoCa-CoLa)
Pic
Mr. Taing Sophia
Vice-Chief of Vocational Orientation Department Under Ministry of Education Youth and Sport

អ្នកចូលរួមតាំងបង្ហាញ

Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic Pic
Background

ទីកន្លែង

ពិព័រណ៍ការងារ ខេត្ដបាត់ដំបង ២០១៨

នៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង
កន្លែងចតរថយន្ត និងទោចក្រយានយន្ត៖ ធំទូលាយជាប់នឹងអគារពិព័រណ៍ដែលមានការរៀបចំទីកន្លែងចត។

រៀបចំដោយ


Pic Pic Pic Pic Pic Pic Pic